
កាលបរិច្ឆេទ: ១០ វិច្ឆិកា ២០២៦ / សុខភាព / Author : ATH Sokren
វគ្គបណ្តុះបណ្តាលក្រោយថ្នាក់ឧត្តមសិក្សា(EPU) មួយស្តីពីថ្នាំ GYNOMAX ត្រូវបានរៀបចំឡើងកាលពីខែតុលា នៅមន្ទីរពេទ្យតំបន់នៃទីក្រុង Kankan ដែលមានចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រពីរដ្ឋធានី Conakry។ រៀបចំឡើងដោយក្រុមការងារនៃក្រុមហ៊ុន PROMED PHARMA ប្រចាំនៅប្រទេសហ្គីណេ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមប្រមាណជិត៦០នាក់ដែលជាគ្រូពេទ្យទូទៅ និងពេទ្យឆ្មប។
ក្នុងឱកាសនោះក៏មានវត្តមានក្រុមការងារសហគ្រាសផលិតឱសថប៉េប៉េអឹមផងដែរ។
សិក្ខាសាលាមួយនេះត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌវគ្គបណ្តុះបណ្តាលក្រោយថ្នាក់ឧត្តមសិក្សា និងការផ្តោះប្តូរបទពិសោធជាមួយក្រុមគ្រូពេទ្យ។ ការចូលរួមរបស់គ្រូពេទ្យទូទៅ និងពេទ្យឆ្មបបានធ្វើឱ្យជំនួបនេះក្លាយជាឱកាសបង្កើតទំនាក់ទំនងរវាងក្រុមគ្រូពេទ្យដែលមានជំនាញផ្សេងៗគ្នា។
តាមរយៈសិក្ខាសាលាដែលបានប្រព្រឹត្តទៅនៅទីក្រុង Kankan នេះ ក្រុមហ៊ុន PROMED PHARMA បន្តវត្តមានរបស់ខ្លួនជាមួយអ្នកជំនាញថែទាំសុខភាពនៅក្នុងប្រទេសហ្គីណេ ក្រៅពីរដ្ឋធានី៕